Pogba សរសើរ​កីឡាករ​វ័យ​ក្មេង​២​នាក់​ថា​ខ្លាំង មិន​ធ្លាប់​ឃើញ​ពី​មុន - Khmer News Post

Hot

Post Top Ad

Monday, June 26, 2017

Pogba សរសើរ​កីឡាករ​វ័យ​ក្មេង​២​នាក់​ថា​ខ្លាំង មិន​ធ្លាប់​ឃើញ​ពី​មុន

Paul Pogba ខ្សែ​បម្រើ​របស់ Manchester United បាន​​លើ​សរសើរ​ដល់​កីឡាករ​បារាំង​ពីរ​រូប​គឺ Kylian Mbappe និង Ousmane Dembele ជា​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង​ខ្លាំង​។ 


ទាំង​ Mbappe និង Dembele កំពុង​តែ​មាន​ការ​​ទាក់ទង​ច្រើន​ពី​ក្លឹប​នៅ Premier League ហើយ​ Pogba ក៏​ពេញ​ចិត្ត​ចំពោះ​មូលដ្ឋាន​គ្រឹះ​ដែល​ពួក​គេ​មាន​ដែរ។ ប្រាប់ Telefoot នៅ​សប្ដាហ៍​នេះ​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា៖ "កីឡាករ​ទាំង​ពីរ​ពិត​ជា​មាន​ទេពកោសល្យ​។ ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​ទេ ពួក​គេ​ពិត​ជា​ខ្លាំង​"។

Pogba បន្ថែម​ថា ពួក​គេ​មាន​អនាគត​ខ្ពស់ តែ​ក៏​មាន​​កា​បារម្ភ​ខ្លះ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ទាំង​ក្នុង​ក្រុម​និង​ជម្រើស​ជាតិ​បារាំង។ គិត​មក​ទល់​ពេល​​នេះ Mbappe កំពុង​មាន​ការ​ទាក់ទង​ផ្លាស់​ទៅ  Arsenal ប៉ុន្តែ Real Madrid ក៏​ចង់​បាន​រូប​គេ​ទៅ Bernabeu ដែរ ខណៈ Dembeleមាន​ការ​ចាប់​អារម្មណ៍​ពី​ Barcelona៕


No comments:

Post a Comment

Post Top Ad