ខេត្តកណ្ដាល ៖ ស្នេហារវាងបុរសម្នាក់ជាមួយយុវតីវ័យ១៣ឆ្នាំដែលធ្វើកម្មករដូចគ្នាស្គាល់គ្នាមួយរយៈបានសុំគ្នាធ្វើជាគូរសង្សារឈានដល់ណាត់តាមទូរស័ព្ទជួបគ្នានេបនិតបានពីរលើកក៏បែកការត្រូវម្ដាយខាងស្រីប្ដឹងឱ្យនគរបាលស្រុកមុខកំពូលចាប់ខ្លួនខាងប្រុស កាលពីយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ។
មន្ត្រីនគរបាលស្រុកមុខកំពូលបានឱ្យដឹងថា ជនសង្ស័យជាអ្នកទោសស្នេហាដែលបានចាប់ខ្លួនឈ្មោះ សៀ ស៊ាក់ ភេទប្រុស អាយុ២១ឆ្នាំ នៅលីវ មុខរបរកម្មករបូបខ្សាច់ មានស្រុកកំណើតនៅភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ចំណែកជនរងគ្រោះអាយុ១៣ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរសិស្ស នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល ។
នគរបាលបានឱ្យដឹងបន្ថែមថា កន្លងមកជនរងគ្រោះបានស្គាល់ជនសង្ស័យដែលជាកម្មករបូមខ្សាច់នៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល តាមរយៈជនសង្ស័យសុំលេខទូរស័ព្ទជនរងគ្រោះ ហើយជារៀងរាល់ថ្ងៃជនសង្ស័យតែងតែទូរស័ព្ទទំនាក់ទំនងជាមួយជនរងគ្រោះសុំស្នេហារហូតដល់ជនរងគ្រោះទន់ចិត្តព្រមព្រាងជាសង្សា ។ ហើយជនសង្ស័យបានណាត់ឱ្យជនរងគ្រោះទៅជួបខ្លួននៅមាត់ទន្លេពេលស្ងាត់ ។
លើកទី១វេលាម៉ោងប្រហែល៨យប់ ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ជនរងគ្រោះបានទៅជួបជនសង្ស័យរយៈពេលប្រហែលកន្លះម៉ោង តែមិនបានឈានដល់ការរួមភេទទេគ្រាន់តែបានចាប់ឱបថើបប៉ុណ្ណោះ នៅចំណុចក្បែរទុយោបូមខ្សាច់ ។ លើកក្រោយទៀត ប្រហែលមួយសប្ដាហ៍ក្រោយក្នុង ខែធ្នូដដែល ជនសង្សយ និងជនរងគ្រោះបានណាត់ជួបគ្នាឱបថើបគ្នាទៀតតែមិនបានរួមរ័កគ្នាទេក៏បែកគ្នា ។ បានប្រហែលមួយស្ដាហ៍ក្រោយទៀត ជនសង្ស័យបានណាត់ជនរងគ្រោះបានទៅជួបនៅមាត់ទន្លេក្នុងពេលនោះជនសង្ស័យបានចាប់ឱបថើបជនរងគ្រោះព្រមទាំងបាននេបនិតរួមរ័កជាមួយគ្នាបានសម្រេចមួយលើក ។
លុះដល់វេលាម៉ោង៧យប់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ជនសង្ស័យបានខលហៅឱ្យជនរងគ្រោះមកជួបខ្លួននៅកន្លែងទុយោទឹកផ្លូវបេតុងទៀត(កន្លែងចាស់) ពេលនោះជនរងគ្រោះបានមកជួបហើយជនសង្ស័យបាននេបនិតគ្នារួមរ័កនឹងគ្នាបានសម្រេចម្តងទៀត ។ បន្ទាប់មកម៉ោង៨នឹង៣៥នាទីជនរងគ្រោះទៅដល់ផ្ទះស្រាប់តែម្ដាយជនរងគ្រោះមានការសង្ស័យកូនក៏សួរថា«មកពីណា?» ជនរងគ្រោះឆ្លើយកុហកម្ដាយថា«មកពីទិញអីញាំនៅខាងត្បូង» ។
ម្ដាយជនរងគ្រោះក៏បានសួរដេញដោលបន្ថែមទើបដឹងថា កូនស្រីខ្លួនបានរួមភេទជាមួយជនសង្ស័យពិតប្រកដមែន ។ ពេលនោះម្ដាយជនរងគ្រោះបានទៅប្ដឹងលោកស្រី កូប ទីយ៉ុម អនុប្រធានភូមិជ្រោយមេត្រីលើ និងបានទៅប្ដឹងនគរបាលប៉ុស្តិ៍ឬស្សីជ្រោយបានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
No comments:
Post a Comment