តារាចម្រៀង កែវ វាសនា ត្រូវបានប្រពន្ធរបស់ខ្លួនទម្លាយអាថ៌កំបាំងគ្មានសល់បន្ទាប់ពីររស់នៅជាមួយគ្នាជាង១ឆ្នាំមកនេះ។
លឹម លីសុគន្ធារី ជាប្រពន្ធតារាចម្រៀងខាងលើនេះបានរៀបរាប់មកកាន់ Sabay ថា ក្រោយពីរួមរស់ជាមួយគ្នាអស់រយៈពេលជាង១ឆ្នាំមកនេះទើបនាងដឹងថាស្វាមីរបស់ខ្លួនជាមនុស្សប្រុសបែបណា។ "បងស្នា គាត់ជាស្វាមីល្អបំផុតសម្រាប់ខ្ញុំ គាត់ស្រឡាញ់ប្រពន្ធស្រឡាញ់កូនខ្លាំងណាស់មិនដែលធ្វើឲ្យ ខ្ញុំពិបាកចិត្តអ្វីឡើយ"។
ប្រពន្ធម្ចាស់បទ "ទុកពេលឲ្យបងក្លាយជាសេដ្ឋី" រូបនេះបន្ថែមថា ចាប់តាំងពីរៀបការជាមួយគ្នារហូតដល់បានកូនប្រុស១ជាចំណងដៃ កែវ វាសនា មិនដើរលេងផឹកស៊ីជាមួយពួកម៉ាក់ ចោលនាងដាច់យប់នោះទេ។ បើទៅច្រៀងតាមខេត្តវិញក្រោយពីច្រៀងចប់ឡើងមកភ្នំពេញវិញទាំងយប់ដើម្បីមកជួបមុខប្រពន្ធកូនដែលរង់ចាំនៅផ្ទះ។
“បងស្នា មុនគាត់ទៅណាមកណា តែងតែប្រាប់ដំណឹងឲ្យខ្ញុំដឹងគ្រប់ពេល មានពេលខ្លះខ្ញុំខឹងគាត់ តែសម្រាប់គាត់វិញមិនដែលខឹងខ្ញុំម្ដងណាឡើយ ហើយតែងតែតាមលួងលោមខ្ញុំ សូម្បីតែប្រើពាក្យធ្ងន់ដាក់ខ្ញុំក៏មិនធ្លាប់ដែរបង"។ អ្នកនាង លឹម លីសុគន្ធារី បញ្ជាក់៕

No comments:
Post a Comment