មិន​ធម្មតា​ទេបង​ថ្លៃ​ នាយ​ព្រែក ធ្វើ​ឲ្យ​ ប៉ែន ភ័ក្រសុធារិទ្ធ ​ពេញ​ចិត្ត​ស្ដូក​តែម្ដង - Khmer News Post

Hot

Post Top Ad

Monday, June 26, 2017

មិន​ធម្មតា​ទេបង​ថ្លៃ​ នាយ​ព្រែក ធ្វើ​ឲ្យ​ ប៉ែន ភ័ក្រសុធារិទ្ធ ​ពេញ​ចិត្ត​ស្ដូក​តែម្ដង

នេះ​ជា​លើក​ទី១​ដែល​កំលោះ​សង្ហារ​ ប៉ែន ភ័ក្រសុធារិទ្ធ បាន​ចាប់​ដៃ​គូ​ជាមួយ​បង​ថ្លៃ​នាយ​ ព្រែក ថត​ឲ្យ​​សម្អាង​ការ​មួយ​ក្នុង​សំលៀក​បំពាក់​កូន​ក្រមុំ​។ ការ​ប៉ះ​គ្នា​លើក​ទី១​នេះ​បាន​ធ្វើ​ឲ្យ ​លោក​ពេញ​បង​ថ្លៃ​នាយ​ព្រែក​មិន​ស្ទើរ​នោះ​ទេ​។




ប៉ែន ភ័ក្រ​សុធារិទ្ធ បាន​ប្រាប់​ Sabay ថា​ "​ទោះ​បី​នេះ​ជា​លើក​ទី​១​ ដែល​ខ្ញុំ​បាន​រួម​ការ​ងារ​ជាមួយ​ សុជាតា ក៏​ដោយ​ តែ​ពួក​យើង​សម្ដែង​ទៅ​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ណាស់​។ ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គាត់​នោះ​គឺ​ភាព​ស្រស់​ស្អាត​របស់​គាត់​តែម្ដង​ គាត់​ជា​នារី​ម្នាក់​ដែល​មាន​រូប​សម្រស់​ស្អាត​"។

តែ​អ្វី​ដែល​ធ្វើ​ឲ្យ សុធារិទ្ធ កាន់​តែ​ប្លែក​ភ្នែក​នោះ​នៅ​ពេល​ដែល​បង​ថ្លៃ​ នាយ ព្រែក រូប​នេះ​ ស្លៀក​សំលៀក​បំពាក់​កូន​ក្រមុំ​ ព្រោះ​​​នៅ​ក្នុង​ឈុត​នេះ​លោក​មើល​នាង​សឹង​តែ​មិន​ចង់​ស្គាល់ ស្អាត​ប្លែក​ដូច​មនុស្ស​ម្នាក់​ថ្មី​ផ្សេង​ទៀត​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​។ ប៉ែន ភ័ក្រសុធារិទ្ធ បន្ថែម​។

តួ​ឯក​ប្រុស​ក្នុង​រឿង​ "ក្រមុំ​ប៉េង​បោះ​កំលោះ​ត្រី​ឆ្អើរ​"​ បាន​បញ្ជាក់​ថា​ "ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ណាស់​ ដែល​​ពួក​យើង​មាន​ឱកាស​តិច​តួច​បាន​រួម​ការ​ងារ​ជាមួយ​គ្នា សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​ និង​គាត់​បាន​ថត​រឿង​ជាមួយ​គ្នា​ទៅ​ចុះ​"​៕




No comments:

Post a Comment

Post Top Ad