ធ្លាប់តែឮគេនិយាយ ការពិតជប់ខ្យល់មានប្រយោជន៍ច្រើនបែបនេះសោះ! - Khmer News Post

Hot

Post Top Ad

Wednesday, December 20, 2017

ធ្លាប់តែឮគេនិយាយ ការពិតជប់ខ្យល់មានប្រយោជន៍ច្រើនបែបនេះសោះ!


សម្រាប់ប្រជាជននៅតាមបណ្តាប្រទេសមួយចំនួន ប្រហែលជាមិនស្គាល់ ឬមិនសូវដឹងពីការជប់ខ្យល់ ប៉ុន្តែជឿជាក់ថា ប្រជាជនខ្មែរស្ទើរតែទាំងអស់សុទ្ធតែធ្លាប់ឮ ធ្លាប់ស្គាល់ និងប្រហែលជាធ្លាប់
សាកល្បងផងដែរ ជាពិសេសចាស់ៗតែម្តង។ ការជប់ខ្យល់នេះ ត្រូវបានគេដឹងថា មានជាយូរលង់
ណាស់មកហើយ ពោលតាមការស្រាវជ្រាវបង្ហាញថា មានតាំងពី ឆ្នាំ ៣០០០ មុនគ្រឹស្តសករាជឯណោះ។ ដោយការជប់ខ្យល់គឺជាវិធីសាស្ត្រមួយ ដែលដុតភ្លើង(កម្តៅ) ចូលទៅក្នុងកែវតូចៗជាច្រើនហើយ ជប់ទៅលើខ្នងរបស់អ្នកជំងឺបានមួយសន្ទុះធំទើបដកចេញមកវិញ។ ការធ្វើបែបនេះអាចជួយដល់
ចលនាលំហូរសសៃឈាម រត់សព្វសសៃរាងកាយ។ ម្យ៉ាងវិញទៀត នៅពេលដែលស្បែកនៅជាប់-ជប់នៅក្នុងកែវនោះ ជាលិកាសាច់ដុំដែលនៅខាងក្រោមនឹងមានសភាពធូរស្រាលផងដែរ។

ក្រៅពីជួយដល់ចលនាលំហូរឈាមការជប់ខ្យល់ត្រូវបានគេដឹងថាមានប្រយោជន៍ធំៗ៩ សម្រាប់
សុខភាពរាងកាយផងដែរ រួមមានដួចជា៖


ក្រៅពីជួយដល់ចលនាលំហូរឈាមការជប់ខ្យល់ ត្រូវបានគេដឹងថា មានប្រយោជន៍ធំៗ៩ សម្រាប់សុខភាពរាងកាយផងដែរ

# បំបាត់ការឈឺចាប់

ការជប់ខ្យល់មិនត្រឹមតែជួយឱ្យលំហូរឈាមដំណើរការល្អនោះទេ តែអាចជួយសម្រាលការឈឺចាប់បាន
ច្រើនយ៉ាង ហើយថែមទាំងអាចជួយបន្ថយការឈឺចាប់សម្រាប់អ្នកដែលមានការឈឺចាប់ទាក់ទង
នឹងជំងឺមហារីកផងដែរ។ដោយវាអាចជួយរំញោចជាលិកាទាំងនោះ ដោយផ្តល់សម្ពាធនៅត្រង់
កន្លែងដែលឈឺចុកចាប់រួមទាំងផ្តល់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅដល់ជាលិកាទាំង
នោះផងដែរ។

# ជួយព្យាបាលផ្តាសាយ ក្អក និងអាលែកហ្ស៊ី

ការជប់ខ្យល់អាចជួយរំញោចដល់សួតកាត់បន្ថយឬបំបាត់បញ្ហាស្លេស ថែមទាំងអាចជួយព្យាបាល
ជំងឺផ្តាសាយក្អកនិងបញ្ហាអាលែក្ស៊ីស្បែកផ្សេងៗជាច្រើនទៀត។ម្យ៉ាងវិញទៀត ថែមទាំងជួយធ្វើឱ្យ
ប្រព័ន្ធភាពស៊ាំកាន់តែរឹងមាំដោយជួយកាត់បន្ថយអារម្មណ៍ហត់នឿយ និងរុញច្រានសារធាតុ
ឈាមរាវឡើងមកខាងលើស្បែក (ស្នាមក្រហមមូល ដុំៗដែលបន្សល់ពីការជប់ខ្យល់) ។

# ជួយបន្ថយភាពតានតឹង

អារម្មណ៍តានតឹង ស្មុគស្មាញ ក៏ជាមូលហេតុមួយចម្បង ដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាពផងដែរ។ ការជប់ខ្យល់ គឺជាវិធីមួយដ៏សំខាន់ ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងទាំងក្នុងរាងកាយ និងក្នុងអារម្មណ៍ ប្រៀបបីដូចជាការម៉ាស្សារាងកាយផងដែរ។



ការជប់ខ្យល់គឺជាវិធីមួយដ៏សំខាន់ដែលអាចជួយបន្ធូរបន្ថយភាពតានតឹងទាំងក្នុងរាងកាយនិងក្នុងអារម្មណ៍ ប្រៀបបីដូចជាការម៉ាស្សារាងកាយ

# ព្យាបាលជំងឺមួយចំនួន
ការជប់ខ្យល់អាចជួយបន្ថយការឈឺចាប់ក្នុងមួយរយៈពេលខ្លី ចំពោះបញ្ហាសុខភាពទាក់ទងនឹង
តួនាទីប្រអប់ដៃ (Carpal Tunnel ) ដែលអាចធ្វើឱ្យប៉ះពាល់ដល់ការបំពេញមុខងាររបស់ប្រអប់ដៃ និងមានអាការស្ពឹកស្រពន់ដូច្នេះការជប់ខ្យល់បែបនេះ អាចបំបាត់អាការឈឺចុកចាប់បានដល់ទៅ
មួយសប្តាហ៍ផងដែរ។

# ជួយប្រឆាំងនឹងភាពចាស់
អាយុកាន់តែកើន មិនថាតែបញ្ហាសុខភាពនោះទេ សូម្បីតែរូបសម្រស់ក៏ថយចុះ។ ការជប់ខ្យល់ អាចជួយបង្កើនចរន្តឈាម ផ្គត់ផ្គង់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមទៅកាន់ជាលិកា និងសាច់ដុំ ដើម្បីផលិតជាតិខូឡាជែនជំនួយសុខភាពស្បែក បំបាត់ស្នាមជ្រីវជ្រួញ និងធ្វើឱ្យអ្នកនៅតែក្មេងជាងវ័យទៀតផង។

# ជំនួយប្រព័ន្ធរំលាយអាហារ
ការជប់ខ្យល់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អបំបាត់អាការធុញថប់ ថែមទាំងអាច
ធ្វើការប្រឆាំងនឹងជំងឺរលាកក្រពះពោះវៀនបាត់បង់ចំណង់អាហារ ជាតិទឹកនៅក្នុងខ្លួនហួសប្រមាណ និងជំងឺទាក់ទងក្រពះពោះវៀនជាច្រើនមុខផ្សេងទៀតជាដើម។


ការជប់ខ្យល់អាចជួយធ្វើឱ្យប្រព័ន្ធរំលាយអាហារដំណើរការល្អបំបាត់អាការធុញថប់ ថែមទាំងអាចធ្វើការប្រឆាំងនឹងជំងឺ
រលាកក្រពះ ពោះវៀន

# ជួយដល់បញ្ហាស្បែក
ការសិក្សាបង្ហាញថាការជប់ខ្យល់អាចជួយប្រឆាំងនឹងការកើតមុនជំងឺអាលែក្ស៊ី និងរលាកស្បែក
ផ្សេងៗជាច្រើនមុខ។ ជាពិសេសត្រូវបានគេដឹងថា គឺជាវិធី ដែលអាចព្យាបាលការកើតមុនដ៏ល្អបំផុត ជាងការប្រើថ្នាំទៅទៀត។

# ជួយធ្វើឱ្យមុខរបួសរលាកឆាប់ជាសះស្បើយ
ការរលាករ៉ាំរ៉ៃអាចធ្វើឱ្យប៉ះពាល់ដល់បញ្ហាសុខភាពទាំងមូលបានប៉ុន្តែការជប់ខ្យល់ ត្រូវបានគេដឹងថា អាចជួយកាត់បន្ថយអាការឈឺចុកចាប់ដោយសាររលាក ថែមទាំងធ្វើឱ្យរបួសឆាប់ជាសះស្បើយ
ទៀតផង។

# ជួយបណ្តេញជាតិពុល
ការជប់ខ្យល់ ក៏អាចជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ ដែលអាចធ្វើឱ្យឈាមរត់បានស្រួល កម្ចាត់ជាតិពុលពីក្នុងខ្លួនជម្រុះកោសិកាចាស់ដែលងាប់ចេញ ថែមទាំងអាចជួយដោះស្រាយបញ្ហា
សុខភាពជាច្រើនមុខថែមទៀតផង។



ការជប់ខ្យល់ក៏អាចជួយបណ្តេញជាតិពុលចេញពីរាងកាយផងដែរដែលអាចធ្វើឱ្យឈាមរត់បានស្រួល កម្ចាត់ជាតិពុលពី
ក្នុងខ្លួន ជម្រុះកោសិកាចាស់ដែលងាប់ចេញ


ចំណាំ៖
ការជប់ខ្យល់ ត្រូវធ្វើដោយមានការប្រុងប្រយ័ត្នខ្ពស់ទាំងផ្នែកកម្តៅ និងភ្លើង រួមទាំងកត្តាអនាម័យ
ផងដែរ ចៀសវាងហានិភ័យណាមួយកើតឡើង ជាយថាហេតុ។ យកល្អ គួរតែធ្វើជាមួយនឹងអ្នកជំនាញ ទើបជាការល្អ៕ 

No comments:

Post a Comment

Post Top Ad