June 2017 - Khmer News Post

Hot

Post Top Ad

Monday, June 26, 2017

តារា​កូរ៉េ​ទាំង​ ២២​នេះ​មើល​ទៅ​ក្មេងៗ ប៉ុន្តែ​សុទ្ធ​តែ​មាន​អាយុ​ជិត​៣០​ឆ្នាំ​ហើយ​

11:17 PM 0
ស្ទើរ​តែ​​មិន​គួរ​ឲ្យ​ជឿ​ទេ ដែល​តារា​ៗ​កូរ៉េ​ដែល​មាន​មុខ​មាត់​ដូច​កូន​ក្មេង​ទាំង​នេះ​មាន​អាយុ​​ជិត​ ៣០​ឆ្នាំ​ ទៅ​ហើយ។ តារា​ៗ​ ជើង​ចាស់​ដូច​ជា Yoona សមាជិក​ក្រុម Girls' Generation និង​ Taeyang សមាជិក​ក្រុម​ BIGBANG សុទ្ធ​តែ​មាន​អាយុ​ជិត​៣០​ឆ្នាំ​ទាំង​អស់៕

តោះ! អីចឹង​មក​ដឹង​ពី​អាយុ​តារា​ៗ​ទាំង​នេះ​ទាំង​អស់​គ្នា​! 

២២. Himchan ក្រុម B.A.P អាយុ ២៧​ឆ្នាំ​


២១.​ Hyosung ក្រុម SECRET អាយុ ២៧ ឆ្នាំ​

២០. SISTAR’s Bora អាយុ ២៧ ឆ្នាំ​

១៩. Xiumin​ ក្រុម EXO អាយុ ២៧ ឆ្នាំ​

១៨. Henry Lau អាយុ ២៧ ឆ្នាំ​

១៧. Onew ក្រុម SHINee អាយុ ២៧ ឆ្នាំ​

១៦. HIGHLIGHT’s Yoseob ក្រុម អាយុ ២៧ ឆ្នាំ​

១៥. Tiffany ក្រុម Girls’ Generation អាយុ ២៧ ឆ្នាំ​

១៤. Yuri ក្រុម Girls’ Generation អាយុ ២៧ ឆ្នាំ​

១៣. Yoona ក្រុម Girls’ Generation អាយុ ២៧ ឆ្នាំ​

១២. Sunny ក្រុម Girls’ Generation អាយុ ២៨ ឆ្នាំ​

១១. Taeyeon ក្រុម Girls’ Generation អាយុ ២៨ ឆ្នាំ​

១០. ZE:A’s Siwan ក្រុម ZE:A អាយុ ២៨ ឆ្នាំ​

៩. Donghyun ក្រុម BOYFRIEND អាយុ ២៨ ឆ្នាំ​

៨. Eunjung ក្រុម T-ARA អាយុ ២៨ ឆ្នាំ​

៧. Sunggyu ក្រុម INFINITE អាយុ ២៨ ឆ្នាំ​

៦. Wooyoung ក្រុម 2PM អាយុ ២៨ ឆ្នាំ​

៥. Ailee អាយុ ២៨ ឆ្នាំ​

៤. Cao Lu ក្រុម FIESTAR អាយុ ២៩ ឆ្នាំ​

៣. Gain ក្រុម Brown Eyed Girls អាយុ ២៩ ឆ្នាំ​

២. Nichkhun ក្រុម 2PM’ អាយុ ២៩ ឆ្នាំ​

១. Taeyang ក្រុម BIGBANG អាយុ ២៩ ឆ្នាំ​



Read More

ឈុត​រាជ​បុត្រ​កំណាត់​ជជុះ​ ម៉ាដូណា ផ្អើល​​អស់​តារា​ល្បី​ៗ​យប់​មិញ

11:00 PM 0
តារា​​ក្រមិចក្រមើម​ ម៉ាដូណា បាន​ធ្វើ​ខួប​កំណើត​អាយុ​៣៦​ឆ្នាំ​ របស់​ខ្លួន​កាល​ពី​យប់​មិញ​នៅ ​​Happy Family កោះ​ពេជ្រ​។​ ក្នុង​ពិធី​ខួប​នេះ​ដែរ​លោក​​គ្រង​ឈុត​រាជ​បុត្រ​តែ​ក្រណាត់​ជជុះ​ធ្វើ​ឲ្យ​ផ្អើល​អស់​តារា​ល្បី​ៗ​ក្នុង​កម្មវិធី​។ 



ម៉ាដូណា​ បាន​ប្រាប់​ Sabay ថា​ខួប​កំណើត​កាល​ពី​ឆ្នាំ​មុន​លោក​ បាន​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ចេញ​ពី​កំណាត់​ជជុះ​ដោយ​ឡែក​ឆ្នាំ​នេះ​ក៏​មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ​គឺ​កំណាត់​ជជុះ​ដូច​គ្នា​​។ ខុស​ប្លែក​​គ្នា​ត្រង់​ថា​ឆ្នាំ​មុន​តុប​តែង​ខ្លួន​មុខ​សេះ​ តែ​ឆ្នាំ​នេះ​តុប​តែង​កាយ​ជា​ព្រះ​រាជ​បុត្រ​ជិះ​សេះ​សរ​វិញ​ម្ដង​។

“ម៉ូដ​ព្រះ​រាជ​បុត្រ​១ ឈុត​នេះ​ខ្ញុំ​ចំណាយ​អស់​ខ្ទង់​១០០ ដុល្លារ​ទាំង​ស្បែក​ជើង​ និង​ខោ​អាវ។ ថ្ងៃ​នេះ​ដែរ​ខ្ញុំ​អញ្ជើញ​ភ្ញៀវ​កិត្តិយស​ឲ្យ​ចូល​រួម​ក្នុង​កម្ម​វិធី​ចំនួន​៤០០ នាក់​។ ក្នុង​នោះ​មាន​ភ្ញៀវ​សិល្បៈ​ ២០០នាក់​។ កម្មវិធី​នេះ​ខ្ញុំ​ចំណាយ​ថវិកា​អស់​ខ្ទង់​ ៧០០០ដុល្លារ​។"។ ម៉ាដូណា​ ថ្លែង​បញ្ជាក់​៕













Read More

កែវ វាសនា​ ត្រូវ​​ប្រពន្ធ​ទម្លាយ​អាថ៌កំបាំង​ខ្ទេច​​អស់​​គ្មាន​សល់​

10:55 PM 0
តារា​ចម្រៀង​ កែវ វាសនា ត្រូវ​បាន​ប្រពន្ធ​របស់​ខ្លួន​ទម្លាយ​អាថ៌កំបាំង​គ្មាន​សល់​​បន្ទាប់​ពីរ​រស់​នៅ​ជាមួយ​គ្នា​ជាង​១​ឆ្នាំ​មក​នេះ​។
លឹម លីសុគន្ធារី​ ជា​ប្រពន្ធ​តារា​ចម្រៀង​ខាង​លើ​នេះ​បាន​រៀប​រាប់​​មក​កាន់​ Sabay ថា​ ក្រោយ​ពី​រួម​រស់​ជាមួយ​គ្នា​អស់​រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​​ទើប​នាង​ដឹង​ថា​​ស្វាមី​របស់​ខ្លួន​ជា​មនុស្ស​ប្រុស​បែប​ណា​។ "បង​ស្នា​ គាត់​ជា​ស្វាមី​ល្អ​បំផុត​សម្រាប់​ខ្ញុំ​ គាត់​ស្រឡាញ់​ប្រពន្ធ​ស្រឡាញ់​កូន​​ខ្លាំង​ណាស់​មិន​ដែល​ធ្វើ​ឲ្យ​ ខ្ញុំ​ពិបាក​ចិត្ត​អ្វី​ឡើយ​"។

ប្រពន្ធ​ម្ចាស់​បទ​ "​ទុក​ពេល​ឲ្យ​បង​ក្លាយ​​ជា​សេដ្ឋី​" រូប​នេះ​បន្ថែម​ថា​ ចាប់​តាំង​ពី​រៀប​ការ​ជាមួយ​គ្នា​រហូត​ដល់​បាន​កូន​ប្រុស​១​ជា​ចំណង​ដៃ​ កែវ វាសនា មិន​ដើរ​លេង​ផឹក​ស៊ី​ជាមួយ​ពួក​ម៉ាក់​ ចោល​នាង​ដាច់​យប់​​នោះ​ទេ​។ បើ​ទៅ​ច្រៀង​តាម​ខេត្ត​វិញ​ក្រោយ​ពី​ច្រៀង​ចប់​ឡើង​មក​ភ្នំពេញ​វិញ​ទាំង​យប់​ដើម្បី​មក​ជួប​មុខ​ប្រពន្ធ​កូន​​ដែល​រង់​ចាំ​នៅ​ផ្ទះ​។
“​បង​ស្នា មុន​គាត់​ទៅ​ណា​មក​ណា​ តែង​តែ​ប្រាប់​ដំណឹង​ឲ្យ​ខ្ញុំ​ដឹង​គ្រប់​ពេល​ មាន​ពេល​ខ្លះ​ខ្ញុំ​ខឹង​គាត់​ តែ​សម្រាប់​គាត់​វិញ​មិន​ដែល​ខឹង​ខ្ញុំ​ម្ដង​​ណា​ឡើយ​ ហើយ​តែង​តែ​តាម​លួង​លោម​ខ្ញុំ​ សូម្បី​តែ​ប្រើ​ពាក្យ​ធ្ងន់​ដាក់​ខ្ញុំ​ក៏​មិន​ធ្លាប់​ដែរ​បង​"។ អ្នកនាង លឹម លីសុគន្ធារី បញ្ជាក់​៕
Read More

Pogba សរសើរ​កីឡាករ​វ័យ​ក្មេង​២​នាក់​ថា​ខ្លាំង មិន​ធ្លាប់​ឃើញ​ពី​មុន

10:49 PM 0
Paul Pogba ខ្សែ​បម្រើ​របស់ Manchester United បាន​​លើ​សរសើរ​ដល់​កីឡាករ​បារាំង​ពីរ​រូប​គឺ Kylian Mbappe និង Ousmane Dembele ជា​កីឡាករ​វ័យ​ក្មេង​កំពុង​ឡើង​ជើង​ខ្លាំង​។ 


ទាំង​ Mbappe និង Dembele កំពុង​តែ​មាន​ការ​​ទាក់ទង​ច្រើន​ពី​ក្លឹប​នៅ Premier League ហើយ​ Pogba ក៏​ពេញ​ចិត្ត​ចំពោះ​មូលដ្ឋាន​គ្រឹះ​ដែល​ពួក​គេ​មាន​ដែរ។ ប្រាប់ Telefoot នៅ​សប្ដាហ៍​នេះ​ខ្សែ​បម្រើ​វ័យ​២៤​ឆ្នាំ​បាន​និយាយ​ថា៖ "កីឡាករ​ទាំង​ពីរ​ពិត​ជា​មាន​ទេពកោសល្យ​។ ខ្ញុំ​មិន​ដែល​ឃើញ​ពី​មុន​ទេ ពួក​គេ​ពិត​ជា​ខ្លាំង​"។

Pogba បន្ថែម​ថា ពួក​គេ​មាន​អនាគត​ខ្ពស់ តែ​ក៏​មាន​​កា​បារម្ភ​ខ្លះ​ដែរ។ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​ធ្វើ​បាន​ល្អ​ទាំង​ក្នុង​ក្រុម​និង​ជម្រើស​ជាតិ​បារាំង។ គិត​មក​ទល់​ពេល​​នេះ Mbappe កំពុង​មាន​ការ​ទាក់ទង​ផ្លាស់​ទៅ  Arsenal ប៉ុន្តែ Real Madrid ក៏​ចង់​បាន​រូប​គេ​ទៅ Bernabeu ដែរ ខណៈ Dembeleមាន​ការ​ចាប់​អារម្មណ៍​ពី​ Barcelona៕


Read More

មិន​ធម្មតា​ទេបង​ថ្លៃ​ នាយ​ព្រែក ធ្វើ​ឲ្យ​ ប៉ែន ភ័ក្រសុធារិទ្ធ ​ពេញ​ចិត្ត​ស្ដូក​តែម្ដង

3:57 AM 0
នេះ​ជា​លើក​ទី១​ដែល​កំលោះ​សង្ហារ​ ប៉ែន ភ័ក្រសុធារិទ្ធ បាន​ចាប់​ដៃ​គូ​ជាមួយ​បង​ថ្លៃ​នាយ​ ព្រែក ថត​ឲ្យ​​សម្អាង​ការ​មួយ​ក្នុង​សំលៀក​បំពាក់​កូន​ក្រមុំ​។ ការ​ប៉ះ​គ្នា​លើក​ទី១​នេះ​បាន​ធ្វើ​ឲ្យ ​លោក​ពេញ​បង​ថ្លៃ​នាយ​ព្រែក​មិន​ស្ទើរ​នោះ​ទេ​។




ប៉ែន ភ័ក្រ​សុធារិទ្ធ បាន​ប្រាប់​ Sabay ថា​ "​ទោះ​បី​នេះ​ជា​លើក​ទី​១​ ដែល​ខ្ញុំ​បាន​រួម​ការ​ងារ​ជាមួយ​ សុជាតា ក៏​ដោយ​ តែ​ពួក​យើង​សម្ដែង​ទៅ​ស៊ី​ចង្វាក់​គ្នា​បាន​ល្អ​ណាស់​។ ចំណុច​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​គាត់​នោះ​គឺ​ភាព​ស្រស់​ស្អាត​របស់​គាត់​តែម្ដង​ គាត់​ជា​នារី​ម្នាក់​ដែល​មាន​រូប​សម្រស់​ស្អាត​"។

តែ​អ្វី​ដែល​ធ្វើ​ឲ្យ សុធារិទ្ធ កាន់​តែ​ប្លែក​ភ្នែក​នោះ​នៅ​ពេល​ដែល​បង​ថ្លៃ​ នាយ ព្រែក រូប​នេះ​ ស្លៀក​សំលៀក​បំពាក់​កូន​ក្រមុំ​ ព្រោះ​​​នៅ​ក្នុង​ឈុត​នេះ​លោក​មើល​នាង​សឹង​តែ​មិន​ចង់​ស្គាល់ ស្អាត​ប្លែក​ដូច​មនុស្ស​ម្នាក់​ថ្មី​ផ្សេង​ទៀត​មិន​ធ្លាប់​ស្គាល់​ពី​មុន​មក​។ ប៉ែន ភ័ក្រសុធារិទ្ធ បន្ថែម​។

តួ​ឯក​ប្រុស​ក្នុង​រឿង​ "ក្រមុំ​ប៉េង​បោះ​កំលោះ​ត្រី​ឆ្អើរ​"​ បាន​បញ្ជាក់​ថា​ "ពិត​ជា​គួរ​ឲ្យ​ស្ដាយ​ខ្លាំង​ណាស់​ ដែល​​ពួក​យើង​មាន​ឱកាស​តិច​តួច​បាន​រួម​ការ​ងារ​ជាមួយ​គ្នា សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​ និង​គាត់​បាន​ថត​រឿង​ជាមួយ​គ្នា​ទៅ​ចុះ​"​៕




Read More

Post Top Ad