សុបិនឬការយល់សប្តិគឺពោរពេញទៅដោយអាថ៌កំបាំង។តើអ្នកកំពុងតែមានចម្ងល់ ទាក់ទងនឹង
អត្ថន័យក្នុងយល់សប្តិមែនដែរឬទេ?ជាពិសេសគឺនៅពេលដែល អ្នកសុបិន្តឃើញមនុស្សណាម្នាក់តែ
ម្តង។ដើម្បីកុំឲ្យរង់ចាំយូរ តោះទៅតាមដាន ការបកស្រាយផ្សេងៗដូចខាងក្រោមនេះ ៖
១. សុបិនឃើញនរណាម្នាក់ (ទូទៅ)
មូលហេតុចំបងដែលបណ្តាលឲ្យអ្នកយល់សប្តិបែបនេះក៏ព្រោះតែអ្នកគិតអំពីម្នាក់នោះ នៅមុនពេល
ចូលគេងនិងពេលដែលកំពុងគេង។ មួយវិញទៀតក៏ព្រោះតែអ្នកគិតអំពីមនុស្សម្នាក់នោះច្រើន
ហួសហេតុពេកមិនថាថ្ងៃឬយប់រហូតធ្វើឲ្យម្នាក់នោះរសាត់អណ្តែតចូលក្នុងសុបិនរបស់អ្នក។ ជួនកាល
ប្រសិនបើអ្នកយល់សប្តិឃើញខ្លួនអ្នកនិងនរណាម្នាក់ទៀតមានទំនាក់ទំនងល្អនឹងគ្នាវាក៏អាចបញ្ជាក់
បានថា អ្នកគឺជាមនុស្សដែលមានទំនាក់ទំនងល្អ ជាមួយនឹងមនុស្សជុំវិញខ្លួនផងដែរ។
២. សុបិនឃើញមនុស្សដែលខ្លួនលួចស្រលាញ់
ចំណុចនេះអាចនិយាយជារឿងធម្មតាទៅហើយពីព្រោះដោយសារតែលួចចាប់អារម្មណ៍គេ ទើបធ្វើឲ្យ
អ្នកគិតពីគេយ៉ាងខ្លាំងសឹងតែគ្រប់ពេលគ្រប់វេលារហូតយល់សប្តិឃើញគេយ៉ាងដូច្នេះ។ ទន្ទឹមនឹង
នោះដែរ ប្រសិនបើអ្នកយល់សប្តិឃើញគេ ចាប់អារម្មណ៍អ្នកវិញនោះ អ្នកនឹងអាចមានសង្ឃឹម ប៉ុន្តែប្រសិនបើអ្នកយល់សប្តិឃើញគេបដិសេដមិនចូលចិត្តអ្នកទេនោះ វាអាចជាសញ្ញាឲ្យអ្នកដក
ខ្លួនហើយ។
៣. សុបិនឃើញដៃគូស្នេហា
ក្នុងករណីដែលអ្នកសុបិនឃើញអ្នកនិងដៃគូសង្សារមានភាពរីករាយ ប្រកបទៅដោយស្នាមញញឹម
នោះមានន័យថាអ្នកនិងដៃគូគឺមានចំណងស្នេហារឹងមាំល្អ។ប៉ុន្តែប្រសិនបើអ្នក សុបិនឃើញដៃគូ
របស់អ្នកនិងអ្នកមានជម្លោះទាស់ទែងគ្នាវាអាចជាសញ្ញាបញ្ជាក់ថា អ្នកកំពុងមានអារម្មណ៍
អស់ស្រលាញ់នឹងគេខ្លះហើយ។ មួយវិញទៀត ប្រសិនបើយល់សប្តិឃើញដៃគូរបស់អ្នកមានអ្នកថ្មីនោះ វាអាចមានន័យថា អ្នកមិនសូវស្រលាញ់គេនោះទេ។
៤. សុបិនឃើញអ្នកស្លាប់ទៅហើយ
ការដែលយល់សប្តិឃើញអ្នកដែលស្លាប់ហើយបែបនេះវាអាចមានន័យថា ពួកគាត់គ្រាន់តែចង់មក
លេងអ្នក ដើម្បីមកជួយ និងការពារអ្នកប៉ុណ្ណោះ (ដូចជាពេលដែលអ្នកកំពុងស្មុគ្រស្មាញក្នុងជីវិត)។ មួយវិញទៀតប្រសិនបើពួកគេស្លាប់ដោយរកឃាតករឬសាកសពមិនឃើញ ពួកគេអាចមកប្រាប់
ពីមុខមាត់អ្នកសម្លាប់ ឬទីតាំងសពខ្លួន ជូនអ្នកឲ្យដឹងផងដែរ។
៥. សុបិនឃើញតារាល្បី
នៅពេលដែលអ្នកយល់សប្តិឃើញតារាល្បីណាម្នាក់វាអាចមានន័យថា អ្នកក៏កំពុងតែចង់ធ្វើជាតារា
ដូចគេដែរ។ មួយវិញទៀត វាក៏អាចមានន័យថា អ្នកនឹងទទួលបានជោគជ័យលើកិច្ចការណាមួយ នៅរយៈពេលខាងមុខជាក់ជាមិនខាន។
៦. សុបិនឃើញរួមភេទជាមួយនរណាម្នាក់
ខ្មែរយើងតែងតែហៅថា“ចាញ់បោកយល់សប្តិ”ដែលវាអាចមានន័យថា អ្នកកំពុងតែចាប់អារម្មណ៍
នរណាម្នាក់ រហូតចង់មានចំណង់ផ្លូវភេទជាមួយគេ។ ប៉ុន្តែជាក់ស្តែង វាមិនមែនបែបនេះរហូតទេ។ ឧទាហរណ៍ថាអ្នកយល់សប្តិឃើញរួមភេទជាមួយថៅកែឬអ្នកគ្រប់គ្រងខ្លួនឯង ក៏មិនមែនមានន័យ
ថាអ្នកស្រលាញ់គាត់ដែរ។ គ្រាន់តែអ្នកធ្វើការពេញមួយថ្ងៃជាមួយគាត់ រហូតគិតពីគាត់ច្រើន បូករួមជាមួយអារម្មណ៍ផ្លូវភេទ ខ្លួនអ្នកផ្ទាល់ទៅវិញទេ ទើបអាចបណ្តាលឲ្យសុបិន្តបែបនេះ៕
No comments:
Post a Comment