យោងតាមសារព័ត៌មានក្នុងស្រុកមួយរបស់ប្រទេសថៃ បានធ្វើការចុះផ្សាយរឿងរ៉ាវមួយពិតមួយ ដែលកំពុងទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង គឺនិយាយពីនារីវ័យក្មេងម្នាក់បាន ក្លាយខ្លួនជា
ជាងជួសជុលម៉ូតូយ៉ាងជំនាញ ដោយសារហេតុតែ ព្រោះចង់ជួយការងារឪពុកដែលមានវ័យកាន់
តែជរាទៅហើយ។សិ្ថតក្នុងវ័យ១៨ឆ្នាំ បូករួមទាំងមានសម្រស់ស្រស់ស្អាតទៀតផង អាចនិយាយបានថា វាហាក់ដូចមិនសូវស៊ីជាមួយនឹងការងារដ៏ជំនាញរបស់នាងសោះ។
នាងបាននិយាយប្រាប់សារព័ត៌មានខាងលើឲ្យដឹងថា នាងមានបងប្អូនបីនាក់សុទ្ធតែជាស្រី
ទាំងអស់ហើយបងស្រីរបស់នាងទាំងពីរបានចូលធ្វើការរោងចក្រ នៅសល់តែនាងម្នាក់ដែល
មិនទាន់ធ្វើការព្រោះនៅក្មេងជាងគេ។ទោះបីជាមិនចង់ក៏ត្រូវតែធ្វើ ដោយសារតែជីវភាព
គ្រួសារមិនសូវល្អហើយឪពុករបស់នាងកាន់តែមានវ័យចំណាស់ទៅហើយទៀតនោះ ជាហេតុធ្វើអោយ
នាងតែងតែមកជួយកាងាររបស់ឪពុកបន្ទាប់ពីទំនេពីការសិក្សា។
ក្មេងស្រីស្រស់ស្អាតម្នាក់បានបន្តទៀតថា នាងបានជួយការងារជួសជុលម៉ូតូរបស់ឪពុកនាងនេះតាំង
ពីនាងមានអាយុ១៤ឆ្នាំមកម្លេះ ហើយនាងពិតជាចូលចិត្តជាមួយនឹងការងារនេះណាស់ នាងតែងតែ
រៀនស្វែងយល់បន្ថែមទៀតពីការជួសជុលម៉ាស៊ីនម៉ូតូអស់នេះទើបវាអាចធ្វើអោយនាងមានភាពស្ទាត់
ជំនាញខ្លាំងបែបនេះ ៕
No comments:
Post a Comment