សុខ​ សោម៉ាវត្តី​ នៅតែលេចធ្លោខ្លាំង ក្នុង​រឿង - Khmer News Post

Hot

Post Top Ad

Saturday, December 16, 2017

សុខ​ សោម៉ាវត្តី​ នៅតែលេចធ្លោខ្លាំង ក្នុង​រឿង


ភ្នំពេញ៖​ តារាសម្តែង​ និងជាពិធីការិនី​ អ្នកនាង​ សុខ​ សោម៉ាវត្តី​ បានបង្ហាញភាពក្រមិចក្រមើម កំប្លុកកំប្លែង​ កាច់កុងមិនធម្មតាជាមួយ​ តារាសម្តែង​ពន្លកថ្មី​ លោកខេ​ តាមរយៈ​ Trailer​ រឿង​ ”ក្រមុំចាស់ ប៉ះក្មេងស្ទាវ” ទទួលការ​ចាប់អារម្មណ៍ជាខ្លាំង​ ពីអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook និង YouTube។

ភាពយន្តខ្នាតធំថ្មី រឿង “ក្រមុំចាស់ប៉ះក្មេងស្ទាវ” ដែលជាវណ្ណកម្ម របស់ផលិតកម្មមហាហង្ស​ សម្រិតសម្រាំងយកគុណភាព និងក្រោមការដឹកនាំសម្តែង ដោយលោក ជុំ វិចិត្រ ដែលជាម្ចាស់ពាន អ្នកដឹកនាំឆ្នើម ក្នុងកម្មវិធី​ប្រកួតប្រជែង​ មហោស្រពភាពយន្តជាតិលើកទី៥ ក្នុងរឿង “ស៊ុបភើរម៉ាំ” ថ្មីៗនេះបានលេចឮដំណឹងយ៉ាងច្បាស់ការណ៍​ ហើយថានឹងដាក់បញ្ចាំង គ្រប់រោងភាពយន្តទាំងអស់​ ទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃទី ០១ ខែ មិនា ឆ្នាំ ២០១៨ ។

តារាសម្តែង​ អ្នកនាង​ សុខ​ សោម៉ាវត្តី​ នៅតែមានភាព​លេចធ្លោ​ តាមរយ:ការសម្តែងរឿង​ ដែលនាងបានបង្ហាញ​ពី ទេពកោសល្យកំប្លុកកំប្លែង​ ក្រមិចក្រមើម​ ហើយជាពិសេសរឿងថ្មីនេះ​ គឺនាងបានចាប់ដៃគូថ្មី គឺលោកខេ​ នៅក្នុងរឿង​ “ក្រមុំចាស់ប៉ះក្មេងស្ទាវ”​ ថែមទៀតផង។

ជាពិសេសក្នុងភាពយន្ត ខ្នាតធំមួយខ្សែនេះ​ ក៏មានការចូលរួមយ៉ាងកុះករ ពីតារាសម្តែងល្បីនិងមានទេពសល្យ ក្នុងការសម្តែងដូចជា៖ អ្នកនាង សុខ សុម៉ាវត្តី លោក អូន ឧស្សាហ៏ លោក លឹម រដ្ឋា កញ្ញា ម៉ៅ គឹមធីតា កញ្ញា ធី វ៉ាន់នីវ៉ា កញ្ញា ណាតាហ្សា លោក ថមមី បូករួមនិងតារាកិត្តយសជាច្រើនដួងទៀត ដែលនឹងញាំង ឲ្យភាពយន្តខ្នាតធំមួយរឿង​នេះ កាន់តែល្អមើលមួយកម្រិតទៀតផងដែរ។
ភាពយន្តរឿង “ក្រមុំចាស់ប៉ះក្មេងស្ទាវ” ដែលជាស្នេហាកាច់កុង សម្បូរគ្រប់រសជាតិ​ នឹងបង្ហាញវត្តមាន តាម​រោងភាពយន្តនានា​ នៅថ្ងៃទី ១ ខែ មីនា ឆ្នាំ២០១៨ខាងមុខ។







No comments:

Post a Comment

Post Top Ad