ពិតជាមិនធម្មតា! ធឿន ធារ៉ា ប្រើកែងស្ដាំ ផ្ដួលកីឡាករថៃ ទឹកទី២ នៅសង្វៀន Max Muay Thai កាលពីយប់មិញ (មានវីដេអូ) - Khmer News Post

Hot

Post Top Ad

Monday, January 1, 2018

ពិតជាមិនធម្មតា! ធឿន ធារ៉ា ប្រើកែងស្ដាំ ផ្ដួលកីឡាករថៃ ទឹកទី២ នៅសង្វៀន Max Muay Thai កាលពីយប់មិញ (មានវីដេអូ)



ថៃ៖ ជើងខ្លាំងរបស់កម្ពុជា ធឿន ធារ៉ា បានធើ្វឲ្យអ្នកទស្សនា មានការភ្ញាក់ផ្អើល និងកក្រើកសង្វៀន Max Muay Thai យ៉ាងខ្លាំង ក្រោយបានផ្តួលកីឡាករម្ចាស់ផ្ទះថៃ ដោយប្រើកែងស្ដាំ ចំក្បាលមួយទំហឹង ធើ្វអោយកីឡាករថៃ សន្លប់ស្ដូកត្រឹមទឹកទី២ កាលពីយប់មិញ។

ពិតដូចការលើកឡើង របស់អ្នកវិភាគថៃ តាមរយៈរូបភាពសាឡើងវិញ (Highlight) ដែលមានរយៈពេលប្រហែល​១នាទី គេឃើញថា កីឡាករថៃពិតជាក្រៀកជង្គង់បានល្អ ប៉ុន្តែធារ៉ាអាចទប់ទល់បាន រហូតដល់ពាក់កណ្តាលទឹកទី២ កីឡាករថៃរូបនោះ បានភ្លាត់អោយធារ៉ាចាប់ជើង បន្ថយជំហរនិងប្រើក្បាច់កែងស្តាំ អោយសន្លប់ក្រោកលែងរួចតែម្តង។ 



ចង់ជ្រាបកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមនេះ៖

No comments:

Post a Comment

Post Top Ad