- ត្រួតពិនិត្យភ្លើងរថយន្ត
អ្វីដែលងាយស្រួលបំផុតនិងចាំបាច់បំផុតដែលអ្នកគួរពិនិត្យលើរថយន្តរបស់អ្នក គឺប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្ត។ អ្នកត្រូវតែប្រាកដថាប្រព័ន្ធភ្លើងបំភ្លឺរបស់រថយន្តទាំងខាងមុខនិងខាងក្រោយដំណើរការធម្មតាពេលដែលអ្នកបើកបរ ពីព្រោះវាមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកធ្វើដំណើរកម្សាន្តផ្លូវឆ្ងាយទៅខេត្តនានាជាដើម។
- ត្រួតពិនិត្យសភាពរបស់កង់រថយន្ត
តើអ្នកបានត្រួតពិនិត្យសំបកកង់រថយន្ត របស់អ្នកហើយឬនៅ? ទាំងនេះជាចំណុចដែលអ្នកគួរតែត្រួតពិនិត្យនៅលើកង់រថយន្តមុនពេលចេញដំណើរ៖ សម្ពាធខ្យល់កង់ សឹកកង់ អាយុកាលនៃកង់រថយន្ត និងសភាពរបស់កង់សាគួរផងដែរ។ អ្នកគួរពិនិត្យសម្ពាធខ្យល់កង់រថយន្តជាប្រចាំរួមជាមួយនឹងស្ថានភាពរបស់កង់ផងដែរ។ តើកង់សាគួររបស់អ្នកអាចប្រើប្រាស់បានដែររឺទេ? តើនៅលើសំបកកង់រថយន្តអ្នកមានស្នាម ឬរងការខូចខាតដែរឬទេ? តើក្រឡានៅលើសំបកកង់របស់អ្នកមានសភាពសឹក ឬចាស់ដែររឺទេ? បើដូច្នេះ តើអ្នកគួរតែប្ដូរសំបកកង់ថ្មីរឺយ៉ាងណា។ ហេតុនេះហើយ អ្នកគួរតែយករថយ្តទៅយានដ្ឋានត្រួតពិនិត្យសំបកង់មុនពេលធ្វើដំណើរកម្សាន្ត។
- ត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីនផ្សេងៗ
កម្រិតទឹកនិងប្រេងម៉ាស៊ីនផ្សេងៗនៅក្នុងរថយន្តគួរតែត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមាននៅពេលកំពុងបើកបរ ដូចជា កម្រិតប្រេងម៉ាស៊ីន ប្រេងចង្កូត ប្រេងប្រអប់លេខ ប្រេងហ្វ្រាំង ធុងទឹក ទឹកលាងកញ្ចក់ខាងមុខ បូករួមទាំងខ្សែរពាននិងទុយោរផងដែរ។ អ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីត្រួតពិនិត្យទៅលើចំណុចទាំងនេះឲ្យបានត្រឹមត្រូវដើម្បីជៀសវាងហានិភ័យផ្សេងៗ។
- ត្រួតពិនិត្យអាគុយ
ប្រសិនបើអាគុយរថយន្តរបស់អ្នកប្រើប្រាស់រយៈពេលយូរមកហើយ អ្នកគួរត្រួតពិនិត្យឡើងវិញជាមុនសិនមុននឹងចេញដំណើរ។ អ្នកអាចពិនិត្យមើលស្នាមប្រេះខូចខាត ឬការហៀរទឹកចេញពីអាគុយ ប្រសិនបើប្រទះឃើញកត្តាទាំងនេះអ្នកគួរតែយករថយន្តទៅយានដ្ឋានដើម្បីប្ដូរអាគុយថ្មីជាបន្ទាន់។
- ធុងទឹក
ត្រូវពិនិត្យជារៀងរាល់ថ្ងៃ ជៀសវាងធ្វើឲ្យម៉ាស៊ីនឡានឡើងកម្ដៅខុសធម្មតា ករណីមានបញ្ហាផ្លូវឆ្ងាយពិបាកនឹងរកកន្លែងជួសជុលណាស់។ ចំណុចតូចៗទាំងនេះត្រូវយកចិត្តទុកដាក់ជាងគេបំផុតមុននឹងធ្វើដំណើរទៅណាមកណា ព្រោះថាអាយុកាលយូរអង្វែងនៃម៉ាស៊ីនរថយន្តក៏អាស្រ័យលើចំណុចតូចៗ ទាំងនេះដែរ។
យ៉ាងណាមិញដើម្បីធ្វើការត្រួតពិនិត្យរថយន្ត លោកអ្នកអាចមកកាន់យានដ្ឋានជួសជុលរថយន្ត Ford ដែលមានជាងជំនាញបច្ចេកទេសជាច្រើន ដែលទទួលបានការបណ្ដុះបណ្ដាលយ៉ាងត្រឹមត្រូវ និងស្ទាត់ជំនាញ ព្រមទាំងមានឧបករណ៍ទំនើបៗ និងសម្បូរបែប។ ដើម្បីផ្ដល់ជូននូវភាពងាយស្រួលដល់អតិថិជន យានដ្ឋានមានបីទីតាំង៖
ទីតាំងទី១ តាមបណ្ដោយផ្លូវមហាវិថីព្រះមុនីរង្ស ក្បែរស្ថានទូតវៀតណាម,
ទីតាំងទី២ តាមបណ្ដោយផ្លូវទៅអាកាសយានដ្ឋានភ្នំពេញជិតស្ថានីយ៍ប្រេងតូតាល់
និងទីតាំងទី៣ ខេត្តសៀមរាប ផ្លូវជាតិលេខ៦។ អ្វីដែលពិសេសជាងនេះទៅទៀត យានដ្ឋានជួសជុលរថយន្ត Ford ក៏មានរថយន្តជួសជុលចល័ត ២៤ម៉ោង ជូនដល់អតិថិជនផងដែរ៕


No comments:
Post a Comment